សាលាខេត្តកែបនឹងអង្គការមូលនិធិទឹកចិត្តទំាងបីបានរៀបចំកម្មវិធីអនាម័យបរិស្ថាន
កែប សំអាត កែប ក្រោមប្រធានបទ (Kep Kep Clean) លើកទី៣ ក្នុងឆ្នាំ២០១៥ជាមួយបវរកញ្ញាប្រចំាឆ្នាំប្រទេសជប៉ុន។
ការប្រារព្ធកម្មវិធីនេះទ្បើងគឺក្នុងគោលបំណងដើម្បីជួយលើកស្ទួយអោយទីក្រុងស្អាតនឹងជាទីក្រុងដែលគ្មានសំរាមនឹងគ្មានថ្លង់ប្លាស្ទីតហើរតាមខ្យល់។
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ សាលាខេត្តកែបបានប្រារព្ធកម្មវិធី កែប សំអាត
កែប រៀបចំដោយអង្គការមូលនិធិទឹកចិត្តទំាងបី ដោយមានការអញ្ចីញចូលរួមពីលោកឯកឧត្តម កែន សត្ថា
ជាអភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទំាងបវរកញ្ញាប្រចាំឆ្នាំរបស់ប្រទេសជប៉ុនចំនួន៣រូប មន្រ្តីគ្រប់ជាន់ថ្នាក់
សិស្សនិស្សិតដុន បូស្កូ សិស្សានុសិស្ស នឹងប្រជាពលរដ្ឋដែលរស់នៅខេត្តកែប។
ការរៀបចំកម្មវិធីនេះទ្បើងគឺមានការជួយឧបត្ថម្ភពីបវរកញ្ញាប្រចាំឆ្នាំប្រទេសជប៉ុន
នឹងអង្គការមូលនិធិទឹកចិត្តទំាងបី។ ហើយក្នុងឱកាសនោះផងដែរយើងទំាងអស់គ្នាក៏បាននំាគ្នាដើរប្រមូលយកសំរាមតាមតំបន់ឆ្នេរសមុទ្រនឹងជួយសំអាតនូវទីក្រុងខេត្តកែបអោយកាន់តែមានភាពស្រស់ស្អាតថែមទៀត
ដើម្បីអោយអាជីវករនឹងប្រជាពលរដ្ឋបានយល់ដឹងពីបញ្ហាបរិស្ថានក្នុងតំបន់ទេសចរណ៏ពីព្រោះវាគឺជាកន្លែងសំរាប់ទាក់ទាញភ្ញៀវទេសចរណ៏គ្រប់ជាតិសាសន៏អោយចូលមកទស្សនាក្នុងខេត្តកែប។
បើតាមលោកឯកឧត្តម កែន សត្ថា បានមានប្រសាសន៏ថា៖ខេត្តកែបគឺជាខេត្តដែលទទួលបាននូវផ្ការំដួលបីទងដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនឹងការការពារអនាម័យបរិស្ថានបានល្អ។
ហើយបវរកញ្ញា អ៊ីសាអិ អារៃ ក៏បាននិយាយផងដែរថា៖ខ្ញុំពិតជាស្រទ្បាញ់ខេត្តកែបនឹងស្រទ្បាញ់អ្នកទំាងអស់គ្នាខ្លាំងណាស់នៅពេលដែលអ្នកទាំងអស់បានចូលរួមក្នុងការជួយអភិវឌ្ឍន៏ដល់ខេត្តកែបនេះ
ខ្ញុំមានកសង្ឃឹមថាខេត្តកែបនឹងទទួលបាននូវភាពទាក់ទាញពីភ្ញៀវទេសចរណ៏ជាតិនឹងអន្តរជាតិគ្រប់ជាតិសាសន៏ឲ្យចូលមកទស្សនាកំសាន្តកាន់តែច្រើនថែមទៀត។
ការរៀបចំកម្មវិធីនេះទ្បើងគឺមានអត្ថប្រយោជន៏នឹងសារៈសំខាន់ខ្លំាងណាស់សំរាប់អាជីវករ
ប្រជាពលរដ្ឋដែលលក់នឹងរស់នៅទីនោះ អោយបានយល់ដឹងពីបញ្ហាបរិស្ថាននឹងការជួយសំអាតទីក្រុងអោយមានសោភ័ណភាពស្រស់ត្រកាលថែមទៀត។
ជាងនេះទៅទៀតអាជីវករក៏អាចទទួលបាននូវប្រាក់ចំនូលជាច្រើនពីភ្ញៀវទេសចរណ៏តាមរយៈការលក់ដូរ
ហើយប្រជាពលរដ្ឋក៏អាចផលិតនូវផលិតផលដែលជាស្នាដៃខ្មែរសំរាប់ដាក់លក់នៅលើតាមតំបន់នោះបានផងដែរ។
គួរបញ្ចាក់ផងដែរថាក្នុងកម្មវិធីនោះក៏មានការច្រៀងនឹងបង្ហាញក្បាច់រំាពីបវរកញ្ញាទាំងបីដួងព្រមទាំងមានការរំាពីក្មេងៗមណ្ឌលបុរីកុមារកំព្រោជាមួយនឹងបវេកញ្ញាប្រចាំឆ្នាំ២០១៤ផងដែរ។
កញ្ញា អ៊ីសាអិ អារៃជាបវរកញ្ញាប្រចាំឆ្នាំ២០១១នឹងមានគំរោងបង្កើតនូវកម្មវិធី (Kep Kep Clean) មួយទៀតក្នុងឆ្នាំ២០១៦ នៅខេត្តសៀមរាបនាពេលខាងមុខនេះ។
0 comments:
Post a Comment