(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានបង្ហាញពីស្ថានភាព កម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយ ជលសាស្ត្រទាំង៨ រួមមានស្ថានីយ ទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងស្ថានីយទន្លេសាប-កំពង់លួង៕
រូបភាពៈ https://www.khmerload.com/news/49936
យ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា បច្ចុប្បន្នជ្រលងសម្ពាធទាប បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ទទ្ទឹមនេះក៏មានវិសម្ពាធទាបមួយកើតឡើង នៅភាគកណ្តាលសមុទ្រចិនខាងត្បូង ដែលអាំចវិវត្តទៅជាកូនព្យុះ (TS) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ហើយស្ថានភាពបែបនេះ បង្កឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ស្ទើរពាសពេញផ្ទៃប្រទេស រួមទាំងលាយឡំនឹងខ្យល់បក់បោកខ្លាំងផងដែរ។
ក្រសួងធនធានទឹកបាន បញ្ជាក់ពីស្ថានភាពអាកាសធាតុយ៉ាងដូច្នេះថា៖
+ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នឹងមានភ្លៀងធ្លាក់ច្រើន លាយឡំនឹងខ្យល់បក់បោកខ្លាំង។
+ តំបន់វាលទំនាប៖
-ខេត្តកំពង់ស្ពឺ កំពត តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចនឹងភ្លៀងធ្លាក់តិច ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ហើយអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
-ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តសៀមរាប អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ហើយអាចមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
- ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ហើយអាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
+តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបង្គួរ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជាពិសេសខេត្តកំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តក្រចេះ អាចនឹងមានភ្លៀងធ្លាក់ច្រើនបំផុត។
ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា «យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក ចំពោះបងប្អូនប្រជានេសាទ និងអ្នកទេសចរតាមកោះ នានា ក្នុងលំហសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ»៕
ឯកសាេយោង https://www.khmerload.com/news/49936
រូបភាព https://www.khmerload.com/news/49936
ឯកសាេយោង https://www.khmerload.com/news/49936
រូបភាព https://www.khmerload.com/news/49936
0 comments:
Post a Comment