Monday, March 21, 2016

រដ្ឋធម្មនុញ្ញ(ស្តីពីសិទ្ធិនារី)

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​ តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។
ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេសនិង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ០៦​ លើក​ (ខែ​ កក្កដា​ ឆ្នាំ ​១៩៩៤, ខែ​ មីនា​ ឆ្នាំ​ ១៩៩៩,​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១, ខែ​ មិថុនា​ ឆ្នាំ ២០០៥, ខែ​ មីនា​ ឆ្នាំ​ ២០០៦​ និង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨) ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឲ្យ​ប្រើប្រាស់។ ដោយ​ឡែក​ ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ ស្ថាប័នជាតិ​ ត្រូវ​បាន​​​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ​ នស/ រកម/០៧០៤/០០១​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា​ គឺ​មាត្រា ​៦។
នៅក្នុងមាត្រាទី៤៦ និយាយអំពី អំពើ​លក់​ដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យាកម្ម​ និង​ អំពើ​អាសអាភាស​ ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី​ ត្រូវ​ហាមឃាត់។
ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បញ្ឈប់​នារី​ពី​ការងារ​​ ដោយ​មូល​ហេតុ​មាន​គភ៌។ នារី​មាន​សិទ្ធិ​ឈប់​សំរាក​នៅ​ពេល​សំរាល​កូន​ដោយ​ទទួល​ប្រាក់​បៀវត្ស​ និង​ ដោយ​មាន​កា​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ​ និង​អត្ថប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត។
រដ្ឋ​ និង​សង្គម​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទី​ពឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ ដើម្បី​មាន​មុខរបរ​ មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​ មាន​ជីវភាព​រស់នៅ​សមរម្យ។
      នៅក្នុងនោះផងដែរ ស្រ្តីត្រូវបានគេចាត់ទុកជាមាតានៃពិភពលោក ព្រមទាំងតំណាងអោយភាពស្រស់ស្អាត និងភាពរុងរឿងនៃសង្គម ។
សិទ្ធិនារី គឺត្រូវគេធ្វើការទាមទា ផ្តល់សិទ្ធិ និងសេរីភាព សំរាប់ស្រ្តីគ្រប់រូប និងក្មេងស្រីដែលគ្រប់អាយុទាំងអស់ នៅក្នុងសង្គមទាំងមូល ។ ហើយនារីអាចធ្វើអ្វីបានច្រើនយ៉ាងទៀតនូវអ្វីដែលបុរសបានធ្វើ ដូចជា ៖
·          ស្រ្តីអាចឈរលើមូលដ្ខាននៃសិទ្ធិនិងសេរីភាព ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ខ សេដ្ខកិច្ច សង្គមកិច្ច វប្បធ៏ម និង វិស័យផ្សេងៗទៀត ។
·          រាល់ការរើសអើង និងអំពើហិង្សាលើស្រ្តី ត្រូវបានការពាដោយច្បាប់ ។
·          ស្រ្តីមានសិទ្ធដូចបុរស ចូលរួមការងាគ្រប់វិស័យក្នុងសអ្គម តាមសមត្ថភាព និងជំនាញរបស់ខ្លួន
·          រាល់អំពើបង្ខិតបង្ខំ ឬ ពញ្ឈបការងាររបស់នារីភេទ មិនត្រូវធ្វើតាមទំនើងចិត្តឡើយ ។
·          កិចិ្ចការក្នុងគ្រួសារ និង ការអប់រំចិញ្ចឹម បីបាច់ថែរក្សាកូន ជាភារកិច្ចរួមរបស់បុរស និង ស្រ្តី ។
·          ការលក់ដូរ និង អាជីវកម្មផ្នែកពេស្យាចារលើស្ត្រីភេទ ជាអំពើ
Ø  រំលោភសិទ្ធមនុស្ស
Ø  ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ
·          ស្រ្តីគ្រប់រូបមានសិទ្ធបោះឆ្នោត ជ្រើសរើសតំនងរបស់ខ្លួន ដោយសេរី និងមាន សិទ្ធិឈរឈ្មោះ អោយគេបោះឆ្នោតដូចបុរសដែរ ។
·          ស្ត្រីនិង បុរសមានសិទ្ធិស្មើគ្នា ចូលរួមសកម្មភាពការងារ ក្នុងរដ្ខាភិបាល អង្កការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តាមសម្ថភាពរបស់ខ្លួន ។
·          ស្ត្រីនិងបុរស មានសិទ្ធស្មើគ្នាក្នុងការផ្លាស់ប្តូរ ឬ រក្សាទុកនូវសញ្ជាតិរបស់ខ្លួន ។
·          ស្រ្តី និង បុរស មានសិទ្ធិស្មើគ្នាក្នុងការទទួល អាររូបករណ៏ សំរា់ការសិក្សា និងការទទួលសញ្ញាប័ត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែក ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ។
·          នារីគ្រប់រូបមានសិទ្ធរើបំរះ ដើម្បីទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន លើរាលការងារ ដែលប្រព្រឹត្តផ្ទុយ និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីភេទ ។
·          ស្ត្រីគួរមាន កូនតិច ដើម្បីធានាសុខភាពរបស់ម្តាយ និង ទារក ព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួរសារ ។ ជាពិសេសរដ្ខត្រូវធានា នូវសេវាកម្មសមស្របដែលទាក់ទិន ទៅនិងការពរពោះ ការសំរាលកូន ។
·          នារីគ្រប់រូបមានសិទ្ធចូលរួម ក្នុងសកម្មភាពកំសាន្តកីឡា និង រាល់ទិដ្ខភាពនៃជីវភាព វប្បធម៏ទាំងឡាយ ។
·          រដ្ឋត្រូវគិតគូរដល់ស្រ្តីនៅតាមជនបទអោយតតួលនូវអត្ថប្រយោជន៏ ពីកិច្ចអភិវឌ្ឃន៏៕ដូចជាឧប ត្ថម្ភ ផ្នែកសុខាភិបាល សន្តិសុខ អប់រំ និង ទទួលបាននូវឥណទានផ្នែកកសិកម្មជាដើម ។
·          ស្ត្រី មានសិទ្ធស្មើនិងបុរសនៅចំពោះមុខច្បាប់ ហើយនៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជា ការចុះកិច្ច សន្យា ការគ្រប់គ្រងកម្មសិទ្ធិ និង នៅគ្រប់ដំនាក់ការនៃនីតិវិធី នៃការជំនុំជំរះក្តី និងតុលាការ ។
·          ស្រ្តីគ្រប់រូបមានសិទ្ធិ ទទួលយក ឬ បដិសេធក្នុងការជ្រើសរើសគូស្រករ ដោយគ្មានការបង្ខិត បង្ខំពីក្រុមគ្រួសារ ឬ អាណាព្យាបាលឡើយ ។ នាងអាចមានសិទ្ធិប្តឹងសុំលះលែងនៅពេលណាដែល មិនអាចទ្រាំទ្រ ក្រោមការគាបសង្កត់របស់ប្តី ។




ដកស្រង់ចេញពី ៖https://km.wikipedia.org
រូបភាពទាញចេញពីgoogle

0 comments:

Post a Comment